navigate_nextព័ត៌មាន សាកលវិទ្យាល័យnavigate_nextExecutive Management
លោក ឆាយ ភីណាវុឌ្ឍ
ប្រធានដេប៉ាតឺម៉ង់បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត
លោកកើតនៅឆ្នាំ ១៩៨២ លោកបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ពីសាកលវិទ្យាស្ថាន ស៊ីតិកប្រទេសកម្ពុជាក្នុងឆ្នាំ ២០២២ ។ លោកបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុនិងធនាគារពីសាកលវិទ្យាល័យបៀលប្រាយ ប្រទេសកម្ពុជា ក្នុងឆ្នាំ២០០៧។ លោកបានទទួលបរិញ្ញាបត្រវិស្វករវិទ្យាសាស្រ្តកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០០៣។ បានចូលរួមវគ្គសិក្សាជាច្រើនទាក់ទងនឹងវិទ្យាសាស្ត្រកុំព្យូទ័រ និងបណ្តុះបណ្តាលគ្រូ។
លោកបានចាប់ផ្តើមការងារជាមួយធនាគារ អេស៊ីលីដា នៅខែមេសាឆ្នាំ២០០៣ ជាភ្នាក់ងារឥណទាន និងត្រូវបានតំឡើងឋានៈជាបុគ្គលិកសវនករផ្ទៃក្នុងនៅខែមករា ឆ្នាំ២០០៦ នៅខែតុលាឆ្នាំ ២០០៦ លោកបានធ្វើការជាបុគ្គលិកបច្ចេកវិទ្យាព័ត៌មាន និងត្រូវបានតំឡើងឋានៈជាបុគ្គលិកជាន់ខ្ពស់បច្ចេកវិទ្យាព័ត៌មាននៅឆ្នាំ ២០១២។ ចាប់ពីខែតុលាឆ្នាំ២០១៣ ដល់ ខែមិថុនា ឆ្នាំ២០១៦ លោកជា អនុប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មានតាមសាខា។ ចាប់ពីខែកញ្ញាឆ្នាំ២០១៦ ដល់ ខែមេសា ឆ្នាំ២០១៩ លោកជា ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មានតាមសាខា។ នៅខែតុលា ឆ្នាំ២០១៩ លោកជា អ្នកឯកទេសជាន់ខ្ពស់គាំទ្របច្ចេកវិទ្យាព័ត៌មាន។ នៅខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន លោកជា ប្រធានដេប៉ាតឺម៉ង់បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត នៅវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា។