navigate_nextសេវាកម្មnavigate_nextកម្មវិធីហ្វឹកហ្វឺនខាងក្រៅnavigate_nextវគ្គហ្វឹកហ្វឺនថ្មីៗnavigate_nextបច្ចេកទេសវិភាគហានិភ័យឥណទានប្រកបដោយប្រសិទ្ធភាព
បច្ចេកទេសវិភាគហានិភ័យឥណទានប្រកបដោយប្រសិទ្ធភាព
សិក្សា៖ ៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ (ថ្ងៃសៅរ៍)
ម៉ោង៖ ៨:៣០ - ១៦:៣០
ជម្រើសសិក្សា៖ ផ្ទាល់ ឬអនឡាញ
បន្ទាប់ពីបញ្ចប់វគ្គសិក្សាលោកអ្នកនឹង៖
- បានយល់ដឹងអំពីគោលការណ៍ និងដំណើរការវិភាគហានិភ័យឥណទានបានយ៉ាងច្បាស់
- ចេះកំណត់ និងវាយតម្លៃហានិភ័យរបស់អតិថិជន មុនពេលសម្រេចផ្តល់ឥណទាន
- ចេះវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងសមត្ថភាពសងបំណុលរបស់អតិថិជនបានប្រកបដោយប្រសិទ្ធភាព
- អាចបង្កើនគុណភាពនៃការសម្រេចចិត្តក្នុងការអនុម័ត ឬបដិសេធសំណើឥណទាន ដោយផ្អែកលើទិន្នន័យ និងការវិភាគ
មាតិកា៖
- គោលការណ៍គ្រឹះ និងវត្ថុបំណងនៃការវិភាគឥណទាន
- យុទ្ធសាស្រ្តនៃការសម្រេចចិត្ត
- ការវិភាគ និងវាយតម្លៃឥណទានបឋម
- ការវិភាគ និងវាយតម្លៃហានិភ័យឥណទាន
- របាយការណ៍ហិរញ្ញវត្ថុតាមវិស័យ និងប្រភេទមុខរបរ
- ការវិភាគហានិភ័យសុវត្ថិភាពឥណទាន
- ករណីសិក្សា
វាគ្មិនកិត្តិយស៖ លោក អៀង សុខអូន អ្នកឯកទេសជាន់ខ្ពស់វិភាគឥណទាន ក្នុងនាយកដ្ឋានឥណទាន នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលមានបទពិសោធន៍ការងារ 20ឆ្នាំ។
អ្នកចូលរួម៖ នាយកសាខា នាយកនាយកដ្ឋានឥណទាន ប្រធានភ្នាក់ងារឥណទាន មន្ត្រីឥណទាន និងអ្នកដែលធ្វើការងារទាក់ទងនឹងកិច្ចការងារឥណទាន។
តម្លៃសិក្សា៖
- USD110 (តម្លៃពេញ)
- USD94 (Corporate Contract)
- USD83 (Corporate Card)
រៀបចំដោយ៖ មជ្ឈមណ្ឌលហ្វឹកហ្វឺន និងអភិវឌ្ឍន៍សហគ្រិនភាព នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា
សម្រាប់ការចុះឈ្មោះ ឬសាកសួរព័ត៌មានបន្ថែមសូមទាក់ទងមកលេខ៖ 010 900 340, 010 900 681, 015 600 784, 070 500 622


