www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយបរិញ្ញាបត្រnavigate_nextដេប៉ាតឺម៉ង់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រnavigate_nextសារពីប្រធានដេប៉ាតឺម៉ង់

សារពីប្រធានដេប៉ាតឺម៉ង់បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត

លោក ឆាយ ភីណាវុឌ្ឍ ប្រធាន​ដេប៉ាតឺម៉ង់​បច្ចេកវិទ្យា និង​វិទ្យាសាស្រ្ត

តម្រូវការបច្ចេកវិទ្យាព័ត៌មានកើនឡើងខ្ពស់គ្រប់វិស័យនៅក្នុងព្រះរាជណាចក្រកម្ពុជា និងសាកលលោក ក្នុងការគ្រប់គ្រង និងបង្កើនប្រាក់ចំណេញរបស់ក្រុមហ៊ុន និងស្ថាប័ននានា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងធនធានមនុស្ស ពេលវេលា និងទ្រពសកម្ម ។ល។

វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានវិនិយោគយ៉ាងសម្បើមដោយបំពាក់សិក្ខូបករណ៍ និងកម្មវិធីសិក្សាលើ៣មុខជំនាញដែលរួមមាន៖ ១. វិទ្យាសាស្រ្ត និងវិស្វកម្មកុំព្យូទ័រ, ២. បច្ចេកវិទ្យាហិរញ្ញាវត្ថុ និង ៣. បច្ចេកវិទ្យាព៌តមានធុរៈកិច្ច ក្នុងគោលបំណង ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យានិងវិទ្យាសាស្រ្តដល់ធនធានមនុស្សរបស់កម្ពុជា និងតំបន់។

ដេប៉ាតឺម៉ង់បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត មានគ្រូបង្រៀន និងសាស្រ្តាចារ្យដែលមានបទពិសោធន៍ការងារលើមុខជំនាញ និងបង្រៀនច្រើនឆ្នាំ ចាប់ពីកម្រិតអនុបណ្ឌិត និងបណ្ឌិត ដែលបានបញ្ចប់ការសិក្សាពីក្នុង និងក្រៅប្រទេស រួមមាន៖ សហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង ម៉ាឡេស៊ី អង់គ្លេស និងបារាំងជាដើម។

វិទ្យាស្ថានមានកម្មវិធីហាត់ការ និងកម្មវិធីបច្ចេកវិទ្យាពន្លកថ្មី សម្រាប់និស្សិតសិក្សា ស្រាវជ្រាវ បង្កើតថ្មី ក្នុងគោលបំណងពង្រឹងសមត្ថភាព និងគុណភាពនិស្សិតកម្រិតខ្ពស់។ សិក្សាចប់ឆ្នាំទី២ឡើងទៅ អាចមានឱកាសការងារនៅក្នុងធនាគារអេស៊ីលីដា ភីអិលស៊ី ស្ថាប័នដៃគូរជាង១០០ និងក្រុមហ៊ុននានា។

សូមអរគុណ។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១២ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១០២ ចំនួនអ្នកទស្សនាពីម្សិល: ១.០៨៤
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ