www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីសិក្សាថ្នាក់ភាសាបរទេសnavigate_nextវគ្គសិក្សា​ត្រៀម​ប្រឡង​តេស្ដ IELTS

វគ្គសិក្សា​ត្រៀម​ប្រឡង​តេស្ដ IELTS

តេស្ដប្រឡង IELTS គឺជាតេស្ដសមត្ថភាពភាសាអង់គ្លេសដែលមានគោលបំណងចម្បងចំនួនពីរគឺ៖ ទីមួយ ជាតេស្ដសម្រាប់អ្នកដែលចង់សិក្សានៅសាកលវិទ្យាល័យ ឬស្ថាប័នឧត្តមសិក្សាផ្សេងៗនៅក្នុងប្រទេសកម្ពុជា ណូវែលសេឡង់ អូស្ដ្រាលី និងចក្រភពអង់គ្លេស និងទីពីរ ជាតម្រូវការមួយសម្រាប់ការធ្វើអន្តោប្រវេសន៍ទៅកាន់ប្រទេសណូវែលសេឡង់ អូស្ត្រាលី និងចក្រភពអង់គ្លេស។ល។

វគ្គសិក្សាត្រៀមប្រឡងតេស្ដ IELTS គឺជាវគ្គសិក្សាដែលអភិវឌ្ឍជំនាញភាសាអង់គ្លេស និងយុទ្ធសាស្ដ្រសម្រាប់តេស្តសមត្ថភាពភាសាអង់គ្លេសឱ្យទទួលបានភាពជោគជ័យសម្រាប់សិស្ស-និស្សិតចាប់ពីកម្រិតមធ្យមដល់កម្រិតខ្ពស់។ វគ្គសិក្សានេះមានគោលបំណងក្នុងការត្រួសត្រាយផ្លូវដល់សិស្ស-និស្សិតដើម្បីទទួលបានជំនាញ និងយុទ្ធសាស្ដ្រនានាដែលពួកគេត្រូវការចាំបាច់ ដើម្បីប្រឡងយកតេស្ដសមត្ថភាព IELTS ប្រកបដោយទំនុកចិត្ត និងភាពជោគជ័យលើពិន្ទុដែលស្ថាប័នទាំងនោះតម្រូវ។ វគ្គសិក្សានេះជួយអភិវឌ្ឍ និងពង្រឹងផ្នែកចំណេះដឹងនិងការប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការសិក្សា ក៏ដូចជាពង្រឹងលើជំនាញនៃការប្រឡងប្រជែងនានា។ វគ្គសិក្សានេះក៏នឹងផ្ដល់នូវការអនុវត្តយ៉ាងស៊ីជម្រៅនៅក្នុងផ្នែកនីមួយៗ ដោយធ្វើឱ្យប្រាកដថាសិស្ស-និស្សិតម្នាក់ៗស្គាល់ច្បាស់ពីរបៀបប្រើប្រាស់ពេលវេលារបស់ខ្លួនបានប្រសើរបំផុត។ សិស្ស-និស្សិតនឹងអនុវត្តលើតេស្ដសាកល្បងបំណិននីមួយៗក្នុងលក្ខខណ្ឌប្រឡង ហើយគ្រូបង្រៀនឯកទេសនឹងផ្ដល់នូវមតិកែលម្អលើសមត្ថភាពនៃការធ្វើតេស្ដរបស់សិស្ស-និស្សិតនោះ ដើម្បីជួយឱ្យពួកគេបានរីកចម្រើនបន្ថែមទៀត។

Course Course Book Prerequisite Time Duration/level
IELTS Course Material Supplied Placement test result Weekday:
8-11am
1-4pm

Weekend:
8-11am
1-4pm
30hours

ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ៨ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.០៨៦ ចំនួនអ្នកទស្សនាពីម្សិល: ១.០៦៨
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ