navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AUB) មានកិត្តិយសយ៉ាងក្រៃលែង ដោយបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Jungwon University (JWU) នៃសាធារណរដ្ឋកូរ៉េ
សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AUB) មានកិត្តិយសយ៉ាងក្រៃលែង ដោយបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Jungwon University (JWU) នៃសាធារណរដ្ឋកូរ៉េ
ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦
នាថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AUB) មានកិត្តិយសយ៉ាងក្រៃលែង ដោយបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Jungwon University (JWU) នៃសាធារណរដ្ឋកូរ៉េ ដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត ផុន ណារិន ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ AUB និងលោកបណ្ឌិត Kiwon Jang ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ JWU។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសហប្រតិបត្តិការលើកម្មវិធីសិក្សា សកម្មភាពស្រាវជ្រាវ ការផ្លាស់ប្តូរគ្រូបង្រៀន ក៏ដូចជាសាស្ត្រាចារ្យ និងការផ្ទេរនិស្សិត រវាងសាកលវិទ្យាល័យទាំងពីរ។








