ពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីបញ្ចប់ការសិក្សា
ព័ត៌មានកម្ពុជាថ្មី ស្តីអំពី ពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីបញ្ចប់ការសិក្សាកម្រិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។
សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ទទួលស្វាគមន៍ប្រតិភូស្រាវជ្រាវមកពីសាកលវិទ្យាល័យល្បីៗនៃប្រទេសជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងការស្រាវជ្រាវ
ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) បានទទួលស្វាគមន៍កញ្ញាបណ្ឌិត Kexin WANG ជា Project Assistant Professor មកពីសាកលវិទ្យាល័យ Kobe University និងលោកបណ្ឌិត Minami Ryuto...
AUB អញ្ជើញស្ថាបនិក PPM-Confirel Group មកផ្លាស់ប្តូរមេរៀនជីវិត និងគំនិតច្នៃប្រឌិតក្នុងការធ្វើអាជីវកម្មជូនយុវជនជំនាន់ថ្មី
នាព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក មានកិត្តិយសដែលបានអញ្ជើញ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអៀង ស្ថាបនិក និងជាប្រធានសហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម និងខនហ្វីរេល...
កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង AUB និង អគ្គលេខាធិការដ្ឋាន អ.ស.ហ លើការអភិវឌ្ឍសមត្ថភាព FinTech និងឌីជីថល
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ពាណិជ្ជសាស្ដ្រ អេស៊ីលីដា ឯ.ក បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ "អគ្គលេខាធិការដ្ឋាន អ.ស.ហ"...
កម្មវិធីបាឋកថា ក្រោមប្រធានបទ "ទិដ្ឋភាពទូទៅនៃបទល្មើសបច្ចេកវិទ្យា និងរបៀបការពារខ្លួន"
នាព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ឯ.ក បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំកម្មវិធីបាឋកថា ក្រោមប្រធានបទ "ទិដ្ឋភាពទូទៅនៃបទល្មើសបច្ចេកវិទ្យា និងរបៀបការពារខ្លួន"...
កម្មវិធីជ្រើសរើសបុគ្គលិកហាត់ការឆ្នាំ២០២៧
នៅថ្ងៃទី៥ ខែលីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានសហការជាមួយ ក្រុមហ៊ុន ខេ ភី អឹម ជី្ជ ខេមបូឌា រៀបចំសិក្ខាសាលាស្ដីពី "កម្មវិធីជ្រើសរើសបុគ្គលិកហាត់ការឆ្នាំ២០២៧"...
កម្មវិធីដំណើរទស្សនកិច្ចសិក្សា និងសប្បុរសធម៌ លើកទី៣ ទៅកាន់សាសាដូង
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្លឹបអតីតនិស្សិត សហការជាមួយក្លឹបនិស្សិត នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ឯ.ក បានរៀបចំឡើងនូវកម្មវិធីដំណើរទស្សនកិច្ចសិក្សា និងសប្បុរសធម៌ លើកទី៣ ទៅកាន់សាសាដូង ដោយទទួលបានលទ្ធផលយ៉ាងជោគជ័យ និងពោរពេញដោយភាពកក់ក្ដៅជាទីបំផុត។
លើកស្ទួយកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា
នាព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ឯ.ក សហការជាមួយនិយ័តករគណនេយ្យ និងសវនកម្ម បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ "លើកស្ទួយកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា"
អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា
សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា រវាង សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា និង និយ័តករធានារ៉ាប់រងកម្ពុជា។
ការភ្ជាប់និស្សិតទៅនឹងឱកាសការងារជាមួយក្រុមហ៊ុន
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានសហការជាមួយ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា រៀបចំពិព័រណ៍ការងារប្រចាំឆ្នាំ ២០២៦ ស្ដីពី "ការភ្ជាប់និស្សិតទៅនឹងឱកាសការងារជាមួយក្រុមហ៊ុន" ក្នុងគោលបំណងផ្តល់ឱកាសការងារ ឱកាសកម្មសិក្សា និងការតភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនធំៗជាច្រើនសម្រាប់និស្សិត។


