navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ទទួលស្វាគមន៍ប្រតិភូស្រាវជ្រាវមកពីសាកលវិទ្យាល័យល្បីៗនៃប្រទេសជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងការស្រាវជ្រាវ
សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ទទួលស្វាគមន៍ប្រតិភូស្រាវជ្រាវមកពីសាកលវិទ្យាល័យល្បីៗនៃប្រទេសជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងការស្រាវជ្រាវ
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) បានទទួលស្វាគមន៍កញ្ញាបណ្ឌិត Kexin WANG ជា Project Assistant Professor មកពីសាកលវិទ្យាល័យ Kobe University និងលោកបណ្ឌិត Minami Ryuto ជា Research Fellow មកពីមកពីសាកលវិទ្យាល័យ The University of Tokyo ប្រទេសជប៉ុនក្នុងដំណើរទស្សនកិច្ចសិក្សា និងកិច្ចពិភាក្សាការងារ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍លើវិស័យឧត្តមសិក្សា និងការស្រាវជ្រាវ ព្រមទាំងស្វែងរកឱកាសបង្កើតកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាង សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB), សាកលវិទ្យាល័យ Kobe University និងសាកលវិទ្យាល័យ The University of Tokyo។









