navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextសូមថ្លែងអំណរអរគុណអស់ពីចិត្ត! សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បញ្ចប់កម្មវិធីបរិច្ចាគឈាមសប្បុរសធម៌ប្រកបដោយជោគជ័យ
សូមថ្លែងអំណរអរគុណអស់ពីចិត្ត! សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បញ្ចប់កម្មវិធីបរិច្ចាគឈាមសប្បុរសធម៌ប្រកបដោយជោគជ័យ
ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦
សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ បុគ្គលិក និងប្អូនៗនិស្សិតទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីសប្បុរសធម៌បរិច្ចាគឈាម ក្រោមប្រធានបទ "រួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត" ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ។
ការចូលរួមបរិច្ចាគឈាមដោយទឹកចិត្តសប្បុរស និងក្ដីស្រឡាញ់នាពេលនេះ មិនត្រឹមតែជាការបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីវប្បធម៌នៃការចែករំលែក និងទឹកចិត្តដ៏ថ្លៃថ្លារបស់គ្រួសារ AUB ទាំងមូល ក្នុងការរួមចំណែកជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់។
យើងខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះស្មារតីមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះ។ សូមជូនពរឱ្យអស់លោក លោកស្រី និងប្អូនៗនិស្សិតទាំងអស់ ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជួបតែពុទ្ធពរទាំងបួនប្រការ។











