navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextកម្មវិធីដំណើរទស្សនកិច្ចសិក្សា និងសប្បុរសធម៌ លើកទី៣ ទៅកាន់សាសាដូង
កម្មវិធីដំណើរទស្សនកិច្ចសិក្សា និងសប្បុរសធម៌ លើកទី៣ ទៅកាន់សាសាដូង
ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្លឹបអតីតនិស្សិត សហការជាមួយក្លឹបនិស្សិត នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ឯ.ក បានរៀបចំឡើងនូវកម្មវិធីដំណើរទស្សនកិច្ចសិក្សា និងសប្បុរសធម៌ លើកទី៣ ទៅកាន់សាសាដូង ដោយទទួលបានលទ្ធផលយ៉ាងជោគជ័យ និងពោរពេញដោយភាពកក់ក្ដៅជាទីបំផុត។
នេះគឺជាព្រឹត្ដិការណ៍មួយដែលមិនអាចបំភ្លេចបានក្នុងការបង្កើតការផ្សារភ្ជាប់ ការរៀនសូត្រ និងការចែករំលែកត្រឡប់ទៅសង្គមវិញ។ ក្រៅពីការស្វែងយល់ពីការច្នៃប្រឌិតកាកសំណល់កែច្នៃឱ្យទៅជាថ្នាក់រៀន ពួកយើងក៏បាននាំយកនូវថវិកាឧបត្ថម្ភ សម្ភារៈសិក្សា អាហារ និងភេសជ្ជៈសម្រន់ ព្រមទាំងសាប៊ូប្រើប្រាស់ដែលជាជំនួយបន្ថែមពីក្រុមហ៊ុន BDC LIMITED ដើម្បីចែកជូនដល់ប្អូនៗសិស្សានុសិស្ស និងគាំទ្រដល់ដំណើរការរបស់សាលាផងដែរ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួម ឧបត្ថម្ភ និងធ្វើឱ្យដំណើរមួយនេះពោរពេញដោយស្នាមញញឹម និងក្តីស្រឡាញ់ជាទីបំផុត។ រួមគ្នាពីចំណុចតូចៗ ដើម្បីការផ្លាស់ប្តូរដ៏យូរអង្វែង!







