navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextAUB អញ្ជើញស្ថាបនិក PPM-Confirel Group មកផ្លាស់ប្តូរមេរៀនជីវិត និងគំនិតច្នៃប្រឌិតក្នុងការធ្វើអាជីវកម្មជូនយុវជនជំនាន់ថ្មី
AUB អញ្ជើញស្ថាបនិក PPM-Confirel Group មកផ្លាស់ប្តូរមេរៀនជីវិត និងគំនិតច្នៃប្រឌិតក្នុងការធ្វើអាជីវកម្មជូនយុវជនជំនាន់ថ្មី
ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦
នាព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក មានកិត្តិយសដែលបានអញ្ជើញ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអៀង ស្ថាបនិក និងជាប្រធានសហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម និងខនហ្វីរេល គ្រុបអញ្ជើញចែករំលែកក្រោមប្រធានបទ «From Innovation to Reconstruction: Lessons from a Founder’s Journey» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ។
កម្មវិធីនេះមានគោលបំណងចែករំលែកបទពិសោធន៍ និងមេរៀនពីដំណើរនៃការកសាងអាជីវកម្មនៅកម្ពុជា ព្រមទាំងជំរុញឱ្យយុវជនជំនាន់ថ្មីមានគំនិតច្នៃប្រឌិត ចេះបង្កើតឱកាស និងរួមចំណែកកសាងមុខមាត់ថ្មីសម្រាប់កម្ពុជា។









