»  Library

Library

វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា រៀប​ចំ​បណ្ណាល័យ​ដោយ​ប្រើ​ប្រាស់ Congress Classification System ឱ្យ​មាន​សណ្តាប់​ធ្នាប់ របៀប​រៀប​រយ​ល្អ និង​មាន​លក្ខណៈ​ស្តង់ដារ​ដែល​បង្ក​ភាព​ងាយ​ស្រួល​ដល់​អ្នក​អាន​ក្នុង​ការ​ស្វែងរក​ឯកសារ ។ បច្ចុប្បន្ន​នេះ មាន​សៀវភៅ/​ឯកសារ​ជាង ៣.០០០​មុខ ដែល​បាន​ដំកល់​នៅ​ក្នុង​បណ្ណាល័យ ។ បណ្ណាល័យ​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី​នៃ​អាគារ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ។

ការប្រើប្រាស់បណ្ណាល័យ និងកុំព្យូទ័រ

ពេល​ម៉ោង​បើក​បម្រើ​សេវា

  • ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ ៖ ពេល​ព្រឹក​ចាប់​ពី​ម៉ោង ០៧:៣០​នាទី រហូត​ដល់​ម៉ោង ២០:០០​នាទី
  • ថ្ងៃ​សៅរ៍ ៖ ពេល​ព្រឹក​ចាប់​ពី​ម៉ោង ០៧:៣០​នាទី រហូត​ដល់​ម៉ោង ១៦:០០​នាទី ។ លើក​លែង​តែ​ថ្ងៃ​បុណ្យ​ឈប់​សម្រាក​ដែល​បាន​កំណត់​ដោយ​វិទ្យាស្ថាន ។

ការ​ដាក់​លេខ​កូដ​សម្គាល់ Call Number

បណ្ណារក្ស/​បុគ្គលិក​បណ្ណាល័យ​ប្រើ​ប្រាស់ Library of Congress Classification System (LCCS) រៀបចំ​ដាក់​លេខ​កូដ​សម្គាល់ (Call number) សៀវភៅ/​ឯកសារ​ផ្សេងៗ នៅ​ក្នុង​បណ្ណាល័យ​ដូច​ខាង​ក្រោម ៖

Call number គឺ​បង្ហាញ​ជា​ទម្រង់​បញ្ឈរ​នៅ​លើ​ទ្រនុង​ខ្នង​ផ្នែក​ខាង​ក្រោយ និង​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​ចម្ងាយ​០១​សង់​ទី​ម៉ែត្រ ពី​ខាង​ក្រោម​នៃ​សៀវភៅ/​ឯកសារ ។ រូបរាង​របស់ Call Number ចែក​ចេញ​ជា​បី​បន្ទាត់​ដូច​ជា ៖

  • បន្ទាត់​ទី១ ៖ ជា​ប្រភេទ​អក្សរ​ព្យញ្ជនៈ​ហៅ​ថា (Class)
  • បន្ទាត់​ទី២ ៖ ជា​ប្រភេទ​លេខ​ហៅ​ថា (Sub class) ។ ពេល​ខ្លះ​បន្ទាត់​ទី២​អាច​មាន​ជា​លេខ និង​ជា​ទសភាគ​ច្រើន​ខ្ទង់ ដែល​ត្រូវ​ការ​បន្ត​ទៅ​បន្ទាត់​ទី៣ ។
  • បន្ទាត់​ទី៣ ៖ ជា​ទូទៅ​ហៅ​ថា Cutter line ឬ Cutter number ។ គឺ​ជា​ការ​រួម​ផ្សំ​រវាង​អក្សរ​ព្យញ្ជនៈ (នៅ​ពី​ខាង​មុខ) និង​ចំនួន​ទសភាគ (នៅ​ពី​ខាង​ក្រោយ) ។ បណ្ណារក្ស/​បុគ្គលិក​បណ្ណាល័យ​អាច​ធ្វើ​ការ​បង្ហាញ​បន្ថែម​នូវ​ព័ត៌មាន​នៅ​លើ Call number ០២​ឬ​០៣​បន្ទាត់​ទៀត​អំពី volume number, copy/original number, កាល​បរិច្ឆេទ​នៃ​ការ​បោះ​ពុម្ព ។

ការ​ដាក់​តម្រៀប​សៀវភៅ​នៅ​លើ​ទូរ (Sorting Rules)

ការ​តម្រៀប​សៀវភៅ/​ឯកសារ​នៅ​លើ​ទូរ​ត្រូវ​បាន​រៀប​ចំ​ឡើង​តាម​លំដាប់​នៃ​អក្ខរក្រម និង​លេខ​តាម​បទដ្ឋាន​ដូច​ខាង​ក្រោម​នេះ ៖

  • អក្ខរ​ក្រម​នៅ​ពី​មុខ បន្ទាប់​មក​លេខ​នៅ​ពី​ក្រោយ (alphabetic, then numeric)
  • ជួរ​បន្ទាត់​ដែល​ពុំ​មាន​ទិន្នន័យ នៅ​ពី​មុខ ជួរ​បន្ទាត់​ដែល​មាន​ទិន្នន័យ (nothing before something)
  • Volume number នៅ​ពី​មុខ copy number (volume number before copy number)
  • Copy number នៅ​ពី​មុខ year of publication (copy number before year of publication)

របៀប​រក​សៀវភៅ/​ឯកសារ​នៅ​លើ​ទូ

ដើម្បី​អាច​ស្វែងរក​សៀវភៅ/​ឯកសារ អ្នក​អាន​ត្រូវ​មើល Call numbers ពី​បន្ទាត់​មួយ​ទៅ​បន្ទាត់​មួយ ពី​លើ​ចុះ​មក​ក្រោម ទៅ​តាម​លេខ​រៀង អក្សរ និង​តួលេខ ។

ការ​ប្រើ​ប្រាស់​បណ្ណាល័យ

  • ការ​ផ្តល់​ព័ត៌មាន
    អ្នក​អាន​អាច​ទាក់​ទង​បណ្ណារក្ស/​បុគ្គលិក​បណ្ណាល័យ​នៅ​កន្លែង​ផ្តល់​ព័ត៌មាន ដើម្បី​ទទួល​បាន​នូវ​គំនិត​យោបល់ និង​ព័ត៌មាន​នានា ដែល​ទាក់​ទង​នឹង​កិច្ចការ​សិក្សា​ស្រាវ​ជ្រាវ ។ រាល់​ព័ត៌មាន និង​ការ​ផ្សព្វ​ផ្សាយ​នានា​ដែល​មាន​អត្ថប្រយោជន៍ បណ្ណារក្ស/​បុគ្គលិក​បណ្ណាល័យ​អាច​ធ្វើ​ការ​បិទ​បង្ហាញ​លើ​ក្តារ​ខៀន​ផ្តល់​ព័ត៌មាន​របស់​បណ្ណាល័យ ដើម្បី​ឱ្យ​អ្នក​អាន​បាន​ដឹង ។
  • អ្នក​ប្រើ​ប្រាស់​បណ្ណាល័យ
    • កម្មករ​និយោជិត​អេស៊ីលីដា
    • គ្រូ​បង្រៀន សិក្ខាកាម សិស្ស-និស្សិត
  • សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់
    • សិទ្ធិ​ក្នុង​ការ​ចូល​អាន
      • កម្មករ​និយោជិត​អេស៊ីលីដា អាច​ចូល​អាន​សៀវភៅ/​ឯកសារ​ផ្សេងៗ​នៅ​ក្នុង​បណ្ណាល័យ លុះ​ត្រា​តែ​បង្ហាញ​អត្ត​សញ្ញាណ​ប័ណ្ណ​ការងារ ។
      • គ្រូ​បង្រៀន សិក្ខា​កាម សិស្ស-និស្សិត អាច​ចូល​អាន​សៀវភៅ/​ឯកសារ​ផ្សេងៗ​នៅ​ក្នុង​បណ្ណាល័យ លុះ​ត្រា​តែ​បង្ហាញ​ប័ណ្ណ​សម្គាល់​គ្រូ​បង្រៀន សិក្ខាកាម សិស្ស និស្សិត ។
    • សិទ្ធិ​ក្នុង​ការ​សុំ​ខ្ចី
      • អ្នក​សុំ​ខ្ចី​សៀវភៅ/​ឯកសារ​ផ្សេងៗ​យក​ចេញ​ក្រៅ​បរិវេណ​បណ្ណាល័យ​ត្រូវ​បំពេញ ទម្រង់​បញ្ជី​ឈ្មោះ​អ្នក​ខ្ចី ។
      • កម្មករ​និយោជិត​អេស៊ីលីដា ត្រូវ​បង្ហាញ​អត្តសញ្ញាណប័ណ្ណ​ការងារ ដើម្បី​បណ្ណារក្ស/​បុគ្គលិក​បណ្ណាល័យ ធ្វើ​ការ​កត់​ត្រា​ទុក ។
      • គ្រូ​បង្រៀន សិក្ខាកាម សិស្ស និស្សិត ត្រូវ​បង្ហាញ​ប័ណ្ណ​សម្គាល់​ខ្លួន​ដែល​ចេញ​ដោយ​វិទ្យាស្ថាន ដើម្បី​បណ្ណារក្ស/​បុគ្គលិក​បណ្ណាល័យ ធ្វើ​ការ​កត់​ត្រា​ទុក ។
    • ប្រភេទ​សៀវភៅ/​ឯកសារ​ដែល​មិន​អាច​ខ្ចី​បាន
      • គោលការណ៍​នីតិវិធី​នានា​របស់​អេស៊ីលីដា
      • សៀវភៅ​មុខ​វិជ្ជា ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិទ្យាស្ថាន
      • សៀវភៅ​ភាសា​អង់គ្លេស ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិទ្យាស្ថាន
      • សៀវភៅ/​ឯកសារ​យោង
      • សៀវភៅ/​ឯកសារ​ដែល​មិន​មាន​ការ​បោះពុម្ព​សារ​ជា​ថ្មី
      • សៀវភៅ/​ឯកសារ​ដែល​មាន​ចំនួន​១ក្បាល/​ច្បាប់​នៅ​ក្នុង​ស្តុក
      • កាសែត​អាត់​សំឡេង, CD, VCD, DVD
    • ចំនួន និង​រយៈពេល​នៃ​ការ​ខ្ចី
      • កម្មករ​និយោជិត​អេស៊ីលីដា គ្រូ​បង្រៀន សិក្ខាកាម សិស្ស និស្សិត អាច​ខ្ចី​សៀវភៅ/​ឯកសារ​ផ្សេងៗ​បាន​ចំនួន​០២ច្បាប់ រយៈពេល ១៤ថ្ងៃ រាប់​បញ្ចូល​ទាំង​ថ្ងៃ​សៅរ៍ អាទិត្យ និង​ថ្ងៃ​បុណ្យ​ឈប់​សម្រាក​ដែល​បាន​កំណត់​ដោយ​វិទ្យាស្ថាន ។
    • ការ​សង​ត្រលប់
      • អ្នក​ខ្ចី​ត្រូវ​សង​ត្រលប់​សៀវភៅ/​ឯកសារ​មក​បណ្ណារក្ស/​បុគ្គលិក​បណ្ណាល័យ​ដោយ​ខ្លួន​ផ្ទាល់ ឬ​តាម​រយៈ​បុគ្គល​ផ្សេង​ក្នុង​ករណី​មាន​ធុរៈ តាម​កាល​បរិច្ឆេទ​ដែល​បាន​កំណត់ ។
      • ករណី​ថ្ងៃ​ត្រូវ​សង​ត្រលប់​ប៉ះ​ថ្ងៃ​បុណ្យ​ឈប់​សម្រាក ដែល​បាន​កំណត់​ដោយ​វិទ្យាស្ថាន អ្នក​សុំ​ខ្ចី​ត្រូវ​សង​ត្រលប់​សៀវភៅ/​ឯកសារ នៅ​មុន​ថ្ងៃ​បុណ្យ​ឈប់​សម្រាក ឬ​ក្រោយ​ថ្ងៃ​បុណ្យ​ឈប់​សម្រាក​០១ថ្ងៃ ។
    • ការ​ខ្ចី​សារ​ជា​ថ្មី
      • ការ​ខ្ចី​សារ​ជា​ថ្មី​បាន លុះ​ត្រា​តែ​សង​ត្រលប់​មក​វិញ​សៀវភៅ/​ឯកសារ​គ្រប់​ចំនួន និង​តាម​កាល​កំណត់​ជា​មុន ទើប​អនុញ្ញាត​ឱ្យ​ខ្ចី​សៀវភៅ/​ឯកសារ​ផ្សេងៗ​ដទៃ​ទៀត​បន្ត ។
    • ការ​កក់​ទុក
      • អ្នក​មាន​បំណង​ខ្ចី​សៀវភៅ/​ឯកសារ​ផ្សេងៗ​ដែល​មាន​អ្នក​ខ្ចី​ហើយ ត្រូវ​បំពេញ​ទម្រង់​ស្នើ​សុំ​កក់​ទុក ដើម្បី​ទទួល​បាន​សិទ្ធិ​ខ្ចី​បន្ត​ពី​អ្នក​ខ្ចី​មុន ។ ករណី​មិន​បាន​ស្នើ​សុំ​កក់​ទុក បណ្ណារក្ស/​បុគ្គលិក​បណ្ណាល័យ​មាន​សិទ្ធិ​ឱ្យ​អ្នក​ផ្សេង​ខ្ចី​បន្ត ។
    • ការ​ផាក​ពិន័យ​លើ​ការ​សង​ត្រលប់​យឺត​យ៉ាវ
      • ការ​សង​ត្រលប់​មក​វិញ​សៀវភៅ/​ឯកសារ​ផ្សេងៗ​យឺត​យ៉ាវ​ហួស​រយៈ​ពេល​កំណត់ អ្នក​ខ្ចី​ត្រូវ​រង​ការ​ផាក​ពិន័យ​ជា​ប្រាក់​ទៅ​តាម​ការ​កំណត់​របស់​វិទ្យាស្ថាន ។
    • សំណង​លើ​ការ​បាក់​បែក ខូច​ខាត និង​បាត់​បង់
      • អ្នក​ខ្ចី​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការ​បាក់​បែក ឬ​ខូច​ខាត​សៀវភៅ/​ឯកសារ​ផ្សេងៗ​ដែល​បាន​ខ្ចី​ពី​បណ្ណាល័យ ហើយ​ត្រូវ​សង​មក​វិញ​ជា​សាច់​ប្រាក់​ដែល​បាន​កំណត់​ដោយ​វិទ្យាស្ថាន ទៅ​តាម​ការ​បាក់​បែក ឬ​ខូច​ខាត ។
      • អ្នក​ខ្ចី​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​លើ​ករណី​បាត់​បង់​សៀវភៅ/​ឯកសារ​ផ្សេងៗ​ដែល​បាន​ខ្ចី​ពី​បណ្ណាល័យ ។ អ្នក​ខ្ចី​អាច​ទិញ​សង​នូវ​ប្រភេទ​សៀវភៅ/​ឯកសារ​ដែល​បាន​ធ្វើ​បាត់ ឬ​សង​មក​វិញ​ជា​សាច់​ប្រាក់​ទៅ​តាម​ថ្លៃ​ដើម​នៃ​សៀវភៅ/​ឯកសារ​នោះ ។

ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​របស់​បណ្ណាល័យ

  • កម្មករ​និយោជិត​អេស៊ីលីដា គ្រូ​បង្រៀន សិក្ខាកាម សិស្ស និស្សិត អាច​ស្នើ​សុំ​ប្រើ​ប្រាស់​កុំព្យូទ័រ​របស់​បណ្ណាល័យ ដោយ​កំណត់​រយៈពេល​០១ម៉ោង សម្រាប់​ការ​ស្នើ​សុំ​១លើក ។
  • ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​របស់​បណ្ណាល័យ គឺ​ដើម្បី​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ ឬ​ការ​វាយ​អត្ថបទ​ផ្សេង​តែ​ប៉ុណ្ណោះ ។ បណ្ណារក្ស/​បុគ្គលិក​បណ្ណាល័យ​នឹង​បញ្ឈប់​ការ​ប្រើ​ប្រាស់​ភ្លាម ករណី​ប្រើ​ប្រាស់​កុំព្យូទ័រ​ខុស​ពី​ការ​កំណត់ ។

ACLEDA INSTITUTE OF BUSINESS
Registration No.: 00003836

#50, corner of street 516 and 335, Phum 6,
Sangkat Beung Kak I, Khan Tuol Kork, Phnom Penh,
Kingdom of Cambodia.
P.O.Box: 1149
Tel: +85­5 (0)23 986 937 / 999 944
Fax: +85­5 (0)23 999 979 / 881 780
E-mail: info@acleda-aib.edu.kh
Site Map
Feedback Form
Newsletter
Legal Notice
Find us on Facebook


Online Visitors: 51
Today​ Visitors: 294
Yesterday Visitors: 407
Online Visitors: 51   |   Today: 294   |   Yesterday: 407
Site Map   |   Feedback Form   |   Newsletter   |   Legal Notice 
Online Visitors: 51
Today​ Visitors: 294
Yesterday Visitors: 407
Online Visitors: 51   |   Today: 294   |   Yesterday: 407
Find us on Facebook