www.acleda-aib.edu.kh

navigate_nextOur Servicesnavigate_nextAcademic Programnavigate_nextAdmissions

Admissions

និស្សិត​ដែល​មាន​បំណង​ចូល​សិក្សា​នៅ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា តម្រូវ​ឱ្យ​អនុលោម​តាម​គោល​ការណ៍ និង​នីតិវិធី នៃ​ការ​ទទួល​ឱ្យ​ចូល​សិក្សា​ដែល​បាន​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន ។

ថ្នាក់​បរិញ្ញាបត្រ​រង​ឯកទេស

គុណវុឌ្ឍិ​ដែល​អាច​ទទួល​ឱ្យ​ចូល​សិក្សា

  • កម្រិត​វប្បធម៌​ទូទៅ
    • ជាប់ ឬ​ប្រឡង​ធ្លាក់​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ
    • មាន​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ៣ (កម្រិត ៤) ឬ
    • មាន​សញ្ញាបត្រ ឬ​លិខិត​បញ្ជាក់​សមមូល ដែល​បញ្ជាក់​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច
  • ចំណេះ​ដឹង​ភាសា​អង់គ្លេស
    • មាន​សញ្ញាបត្រ ឬ​លិខិត​បញ្ជាក់​បាន​បញ្ចប់​ថ្នាក់​កម្រិត​ទូទៅ​លើ​ចំណេះដឹង​ភាសា​អង់គ្លេស (General English) ក្នុង​គ្រឹះស្ថាន​ដែល​មាន​កម្មវិធី​សិក្សា​ជា​ភាសា​អង់គ្លេស​មិន​លើស​ពី ០១ឆ្នាំ ក្រោយ​ការ​បរិច្ឆេទ​ចេញ​សញ្ញាបត្រ ឬ
    • មាន​ពិន្ទុ IELTS ចាប់​ពី ៣,៥ ឬ TOEFL ចាប់​ពី ៣៥០ (Paper Based) មិន​លើស​ពី ២ឆ្នាំ ក្រោយ​ពី​ចេញ​លិខិត​បញ្ជាក់
    • ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ នៅ​សាលា​មធ្យម​សិក្សា​រដ្ឋ ឬ​ឯកជន (ក្នុង​ករណី​សញ្ញាបត្រ​លើស​រយៈពេល​២ឆ្នាំ) ។
  • ចំណេះដឹង​ផ្នែក​គណិតវិទ្យា
    • ទទួល​បាន​និទ្ទេស មុខ​វិជ្ជា​ពីជគណិត (A-C) (មិន​លើស​ពី ០៣ឆ្នាំ) ឬ
    • ជា​គ្រូ​បង្រៀន​គណិតវិទ្យា​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ នៅ​សាលា​មធ្យម​សិក្សា​រដ្ឋ ឬ​ឯកជន (មាន​លិខិត​បញ្ជាក់) ។
  • ចំណេះដឹង​កុំព្យូរទ័រ
    • មាន​ចំណេះ​ដឹង​កុំព្យូទ័រ​ទាន់​សម័យ MS. Word និង MS. Excel (មិន​លើស​ពី ០១ឆ្នាំ ក្រោយ​កាល​បរិច្ឆេទ​ចេញ​លិខិត​បញ្ជាក់) ។

ការ​ទទួល​ឱ្យ​ចូល​សិក្សា

  • ការ​ទទួល​ឱ្យ​ចូល​សិក្សា ដោយ​មិន​ឆ្លង​កាត់​វិសោធនកម្ម
    សិស្ស​ដែល​បំពេញ​បាន​គ្រប់​គ្រាន់ និង​គ្រប់​ចំណុច​ទៅ​តាម​គុណវុឌ្ឍិ​ដូច​បាន​រៀប​រាប់​នៅ​ចំណុច ទី៤ ខាង​លើ នឹង​ទទួល​ឱ្យ​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ដែល​មាន​កម្មវិធី​សិក្សា​ជា​ភាសា​អង់គ្លេស​នៅ​វិទ្យាស្ថាន ដោយ​មិន​ឆ្លង​កាត់​វិសោធនកម្ម ។
  • ការ​ទទួល​ឱ្យ​ចូល​សិក្សា ដោយ​ការ​ធ្វើ​វិសោធនកម្ម
    ករណី​មិន​បំពេញ​បាន​ទៅ​នឹង​គុណវុឌ្ឍិ ដូច​បាន​រៀប​រាប់​នៅ​ចំណុច ៤.២ ខាង​លើ វិទ្យាស្ថាន តម្រូវ​ឱ្យ​ធ្វើ​វិសោធនកម្ម បេក្ខជន-បេក្ខនារី​លើ​ចំណេះ​ដឹង​ភាសា​អង់គ្លេស ។
  • ការ​ទទួល​ឱ្យ​ចូល​សិក្សា ដោយ​សិក្សា​មុខ​វិជ្ជា​បន្ថែម
    ករណី​មិន​បំពេញ​បាន​ទៅ​នឹង​គុណវុឌ្ឍិ ដូច​បាន​រៀប​រាប់​នៅ​ចំណុច ៤.៣ និង ៤.៤ ខាង​លើ វិទ្យាស្ថាន​តម្រូវ​ឱ្យ បេក្ខជន-បេក្ខនារី សិក្សា​មុខ​វិជ្ជា​ទាំង​នោះ​បន្ថែម ដោយ​មិន​តម្រូវ​ឱ្យ​ធ្វើ​វិសោធនកម្ម​ឡើយ ។
  • វិសោធនកម្ម
    ការ​ធ្វើ​វិសោធនកម្ម​លើ​ចំណេះ​ដឹង​ភាសា​អង់គ្លេស ។

ថ្នាក់​បរិញ្ញាបត្រ

គុណវុឌ្ឍិ​ដែល​អាច​ទទួល​ឱ្យ​ចូល​សិក្សា

វិទ្យាស្ថាន​ទទួល​ឱ្យ​ចូល​សិក្សា​ចំពោះ​សិស្ស-និស្សិត ដែល​មាន​គុណវុឌ្ឍិ​គ្រប់​គ្រាន់ ដូច​ខាង​ក្រោម ៖

  • កម្រិត​វប្បធម៌​ទូទៅ
    • ជាប់​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ
    • មាន​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ៣ (កម្រិត ៤) ឬ
    • មាន​សញ្ញាបត្រ ឬ​លិខិត​បញ្ជាក់​សមមូល ដែល​បញ្ជាក់​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច
  • ចំណេះ​ដឹង​ភាសា​អង់គ្លេស
    • មាន​សញ្ញាបត្រ ឬ​លិខិត​បញ្ជាក់​បាន​បញ្ចប់​ថ្នាក់​កម្រិត​ទូទៅ​លើ​ចំណេះដឹង​ភាសា​អង់គ្លេស (General English) ក្នុង​គ្រឹះស្ថាន​ដែល​មាន​កម្មវិធី​សិក្សា​ជា​ភាសា​អង់គ្លេស​មិន​លើស​ពី ០១ឆ្នាំ ក្រោយ​ការ​បរិច្ឆេទ​ចេញ​សញ្ញាបត្រ ឬ
    • មាន​ពិន្ទុ IELTS ចាប់​ពី ៣,៥ ឬ TOEFL ចាប់​ពី ៣៥០ (Paper Based) មិន​លើស​ពី ២ឆ្នាំ ក្រោយ​ពី​ចេញ​លិខិត​បញ្ជាក់
    • ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ នៅ​សាលា​មធ្យម​សិក្សា​រដ្ឋ ឬ​ឯកជន (ក្នុង​ករណី​សញ្ញាបត្រ​លើស​រយៈពេល​២ឆ្នាំ) ។
  • ចំណេះដឹង​ផ្នែក​គណិតវិទ្យា
    • ជាប់​មធ្យម​សិក្សា​ទុតិយភូមិ មុខ​វិជ្ជា​ពីជគណិត​និទ្ទេស A-C (មិន​លើស​ពី ០៣ឆ្នាំ) ឬ
    • ជា​គ្រូ​បង្រៀន​គណិតវិទ្យា​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ នៅ​សាលា​មធ្យម​សិក្សា​រដ្ឋ ឬ​ឯកជន (មាន​លិខិត​បញ្ជាក់) ។
  • ចំណេះដឹង​កុំព្យូរទ័រ
    • មាន​ចំណេះ​ដឹង​កុំព្យូទ័រ​ទាន់​សម័យ MS. Word និង MS. Excel (មិន​លើស​ពី ០១ឆ្នាំ ក្រោយ​កាល​បរិច្ឆេទ​ចេញ​លិខិត​បញ្ជាក់) ។

ការ​ទទួល​ឱ្យ​ចូល​សិក្សា

  • ការ​ទទួល​ឱ្យ​ចូល​សិក្សា ដោយ​មិន​ឆ្លង​កាត់​វិសោធនកម្ម
    សិស្ស​ដែល​បំពេញ​បាន​គ្រប់​គ្រាន់ និង​គ្រប់​ចំណុច​ទៅ​តាម​គុណវុឌ្ឍិ​ដូច​បាន​រៀប​រាប់​នៅ​ចំណុច ទី៤ ខាង​លើ នឹង​ទទួល​ឱ្យ​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ដែល​មាន​កម្មវិធី​សិក្សា​ជា​ភាសា​អង់គ្លេស​នៅ​វិទ្យាស្ថាន ដោយ​មិន​ឆ្លង​កាត់​វិសោធនកម្ម ។
  • ការ​ទទួល​ឱ្យ​ចូល​សិក្សា ដោយ​ការ​ធ្វើ​វិសោធនកម្ម
    ករណី​មិន​បំពេញ​បាន​ទៅ​នឹង​គុណវុឌ្ឍិ ដូច​បាន​រៀប​រាប់​នៅ​ចំណុច ៤.២ ខាង​លើ វិទ្យាស្ថាន តម្រូវ​ឱ្យ​ធ្វើ​វិសោធនកម្ម បេក្ខជន-បេក្ខនារី​លើ​ចំណេះ​ដឹង​ភាសា​អង់គ្លេស ។ និស្សិត​នឹង​ត្រូវ​បាន​បែង​ចែក​ឱ្យ​សិក្សា​ទៅ​តាម​កម្មវិធី​ដែល​បាន​កំណត់​ដោយ​វិទ្យាស្ថាន អាស្រ័យ​លើ​លទ្ធផល​វិសោធនកម្ម​ភាសា​អង់គ្លេស ដូច​មាន​ចែង​ក្នុង​គោលការណ៍​វិសោធនកម្ម ។
  • ការ​ទទួល​ឱ្យ​ចូល​សិក្សា ដោយ​សិក្សា​មុខ​វិជ្ជា​បន្ថែម
    ករណី​មិន​បំពេញ​បាន​ទៅ​នឹង​គុណវុឌ្ឍិ ដូច​បាន​រៀប​រាប់​នៅ​ចំណុច ៤.៣ និង ៤.៤ ខាង​លើ វិទ្យាស្ថាន​តម្រូវ​ឱ្យ បេក្ខជន-បេក្ខនារី សិក្សា​មុខ​វិជ្ជា​ទាំង​នោះ​បន្ថែម ដោយ​មិន​តម្រូវ​ឱ្យ​ធ្វើ​វិសោធនកម្ម​ឡើយ ។
  • វិសោធនកម្ម
    ការ​ធ្វើ​វិសោធនកម្ម​លើ​ចំណេះ​ដឹង​ភាសា​អង់គ្លេស ។

វេនសិក្សា

វិទ្យាស្ថាន​បាន​រៀបចំ​បែង​ចែក​ថ្នាក់​សិក្សា​ជា​ពីរ​វេន គឺ​វេន​ប្រចាំ​សប្តាហ៍ និង​វេន​ចុង​សប្តាហ៍ ៖

  • វេន​ប្រចាំ​សប្តាហ៍
    • ពេលព្រឹក ៖ ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១១:០០នាទី
    • ពេលរសៀល ៖ ចាប់ពីម៉ោង ១៣:៣០នាទី ដល់ម៉ោង ១៦:៣០នាទី
    • ពេលយប់ ៖ ចាប់ពីម៉ោង ១៧:៣០នាទី ដល់ម៉ោង ២០:៣០នាទី
  • វេនចុងសប្តាហ៍
    • ថ្ងៃសៅរ៍-អាទិត្យ ពេលព្រឹក ៖ ចាប់​ពី​ម៉ោង ០៨:០០នាទី ដល់​ម៉ោង ១២:០០នាទី និង​ពេល​រសៀល ៖ ចាប់​ពី​ម៉ោង ១៣:០០នាទី ដល់​ម៉ោង ១៦:៣០នាទី

Site Map Feedback Form Newsletter Legal Notice Online Visitors: 6 Today​ Visitors: 393 Yesterday Visitors: 1,083
Connect with us on